សិរីមង្គលអាពាហ៍ពិពាហ៍

ថ្ងៃអាទិត្យ ទី១០​ ខែវិច្ឆិកា ឆ្នាំ២០២៤

សូមគោរពអញ្ជើញភ្ញៀវកិត្តិយស

ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងប្រិយមិត្តអញ្ជើញចូលរួមជាភ្ញៀវកិតិ្តយសដើម្បីប្រសិទ្ធពរជ័យសិរិសួស្តី ជ័យមង្គលក្នុងពិធីរៀបអាពាហ៍ពិពាហ៍ របស់យើងខ្ញុំ និងពិសាភោជនាហារ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ អាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤វេលាម៉ោង ៥:០០ ល្ងាច នៅឈូកមាស វេឌីងហាល (អាគារ C) រាជធានីភ្នំពេញ ដោយមេត្រីភាព។

កម្មវិធីសិរីមង្គលអាពាហ៍ពិពាហ៍

ថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤

គេហដ្ឋានខាងស្រី

ពិធីក្រុងពាលី ម៉ោង៣:០០ រសៀល

ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ម៉ោង៤:០០ រសៀល

ពិធីកាត់ខាន់ស្លា ម៉ោង៥:០០ ល្ងាច

អញ្ជើញភ្ញៀវកិត្តិយសពិសាអាហារពេលល្ងាច ម៉ោង៥:៣០ ល្ងាច

ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤

គេហដ្ឋានខាងស្រី

ម៉ោង៦:៣០ ព្រឹក ជួបជុំភ្ញៀវកិត្តិយសដើម្បីរៀបចំហែរជំនូន

ម៉ោង៧:០០ ព្រឹក ពិធីហែជំនូនចូលរោងជ័យ និងរាប់ផ្លែឈើ

ម៉ោង៧:៣០ ព្រឹក អញ្ជើញភ្ញៀវកិត្តិយសពិសារអាហារពេលព្រឹក

ម៉ោង៨:៣០ ព្រឹក ពិធីបំពាក់ចិញ្ចៀន

ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤

គេហដ្ឋានខាងស្រី

ពិធីកាត់សក់បង្កក់សិរី ម៉ោង៩:០០ ព្រឹក

ពិធីសែនកុងម៉ា ម៉ោង១០:៣០ ព្រឹក

ពិធីសំពះផ្ទឹម សែនចងដៃ ម៉ោង១១:០០ ព្រឹក

អញ្ជើញភ្ញៀវកិត្តិយសពិសារអាហារថ្ងៃត្រង់ ម៉ោង១២:០០ ថ្ងៃត្រង់

ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤

ឈូកមាស វេឌីងហាល (អាគារ C)

ម៉ោង៥:៣០ ល្ងាច អញ្ជើញភ្ញៀវកិត្តិយសពិសាភោជនាហារ

ទីតាំង និងលេខទំនាក់ទំនង

គេហដ្ឋានខាងស្រី

  • ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៦:៣០ ព្រឹកតទៅ
  • សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
  • លេខទូរស័ព្ទ : ០១០ ៦២២ ៤២៨, ០៩៧ ៥៥១ ៦០១៨
  • មើលផែនទី

ឈូកមាស វេឌីងហាល (អាគារ C)

  • ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៥:០០ ល្ងាចតទៅ
  • សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
  • លេខទូរស័ព្ទ : ០១០ ៦២២ ៤២៨, ០៩៧ ៥៥១ ៦០១៨
  • មើលផែនទី

កម្រងវីដេអូរអនុស្សាវរីយ៍

សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំជាមាតា បិតា កូនប្រុស កូនស្រី សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរទាំង៤ប្រការ ដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុង ពិធីរៀបអាពាហ៍ពិពាហ៍ កូនប្រុស កូនស្រី យើងខ្ញុំ។ វត្តមានរបស់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ ជាកិត្តិយសដ៏ឧត្តុងឧត្តមបំផុតសម្រាប់គ្រួសារយើងខ្ញុំ។

លិខិតសូមអភ័យទោស

យើងខ្ញុំជាមាតា បិតា កូនប្រុស កូនស្រី សូមគោរពអធ្យាស្រ័យពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី និងអ្នកនាងកញ្ញា ដែលជាភ្ញៀវកិត្តិយសទាំងអស់ ក្នុងករណីដែលយើងខ្ញុំពុំបានជួបអញ្ជើញដោយផ្ទាល់។ យើងខ្ញុំសង្ឃឹមថាភ្ញៀវកិត្តិយសទាំងអស់ និងផ្តល់កិត្តិយសអញ្ញើញចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់កូនប្រុស កូនស្រី យើងខ្ញុំដោយក្តីអនុគ្រោះ។

សិរីមង្គលអាពាហ៍ពិពាហ៍

ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤

អាន សុវណ្ណគ្រឹះស្នា

💕

ឆន ស្រីពុំ